បើតាមប្រភពពីអេស្ប៉ាញ Madridistanews បានចេញផ្សាយថា Real Madrid បានត្រៀមផ្តល់អាវលេខ៧ របស់អតីតខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ឲ្យទៅ Eden Hazard បើទោះបីជាម្ចាស់តំណែងអាចលេខ១០បច្ចុប្បន្ន Luka Modric អាចនឹងចាកចេញពីទឹកដី Madrid នេះពិតប្រាកដមែននោះ។
ប្រភពជាច្រើន បានចេញផ្សាយឲ្យដឹងថា Chelsea និង Real Madrid បានយល់ព្រមកិច្ចសន្យាផ្ទេរខ្សែប្រយុទ្ធប៊ែលហ្ស៊ិករូបនេះរួចរាល់ក្នុងតម្លៃខ្លួន១១៥លានផោន។
យ៉ាងណាមិញ ការផ្តល់លេខ៧ដល់ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ ជាគំនិតរបស់លោក Zinedine Zidane ដែលរូបគាត់រំពឹងថានឹងទទួលបាន Eden Hazard ដែលអាចបង្កព្យុះភ្លៀងនៅតំបន់ប្រយុទ្ធ សម្រាប់រដូវកាលថ្មីឲ្យរូបគាត់៕
0 coment�rios :
Post a Comment